1 Corinthians 5

1គេបាន​ដឹង​ឮ​នៅ​គ្រប់​ទីកន្លែង​ថា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ​កើតឡើង​នៅក្នុងចំណោមអ្នករាល់គ្នាហើយ​សូម្បីតែ​នៅក្នុងចំណោម​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌បែបនេះ​ដែរ​គឺ​ដូច្នេះមានម្នាក់​បាន​យកប្រពន្ធឪពុករបស់​ខ្លួន 2ហើយអ្នករាល់គ្នានៅតែអួតខ្លួន​ទៀត​មិនកើតទុខ្ខ​សោះ​ព្រោះ​មនុស្ស​ដែល​ធ្វើអំពើ​បែប​នេះ​ត្រូវតែ​ដកចេញពី​ក្នុងចំណោមអ្នករាល់គ្នា 3ទោះបីខ្ញុំមិន​នៅ​ជាមួយ​អ្នករាល់គ្នា​ខាងរូបកាយ​មែន​ប៉ុន្តែ​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ខាងវិញ្ញាណ​ខ្ញុំ​បាន​ថ្កោលទោសអ្នកដែល​បាន​ធ្វើអំពើ​បែបនេះ​រួចហើយ​គឺ​ដូចជា​បាន​នៅជាមួយ​អ្នករាល់គ្នា​ដែរ 4ពេលអ្នករាល់គ្នា​ជួបជុំ​គ្នានៅក្នុងនាម​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើងនោះវិញ្ញាណរបស់ខ្ញុំ​ក៏​នៅ​ជាមួយ​អ្នករាល់គ្នា​ហើយ​អំណាចរបស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ក៏​នៅ​ជាមួយ​ដែរ 5ដោយបាន​ប្រគល់មនុស្សបែបនេះទៅឲ្យ​អារក្ស​សាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាមប៉ុន្ដែវិញ្ញាណ​របស់​គាត់​ទទួល​បាន​សេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់​វិញ។ 6អំនួតរបស់​អ្នករាល់គ្នាមិនល្អទេ​អ្នករាល់គ្នា​មិនដឹងទេថាមេនំប៉័ងបន្តិចបន្តួចធ្វើ​ឲ្យ​ម្សៅទាំងអស់​ដោរ​ឡើង 7ចូរសំអាតមេនំប៉័ងចាស់ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រលប់ជាដុំម្សៅថ្មី​វិញ​ដូចជាអ្នករាល់គ្នាគ្មាន​មេនុំប៉័ង​ទេព្រោះ​ព្រះគ្រិស្ត​ជា​កូនចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង​របស់​យើង​ត្រូវ​បាន​គេ​សម្លាប់​ធ្វើជា​យញ្ញបូជា​រួច​ហើយ 8ដូច្នេះចូរ​ឲ្យ​យើង​ធ្វើពិធីបុណ្យ​នេះ​ដោយ​នំប៉័ង​នៃ​ចិត្ដបរិសុទ្ធនិងសេចក្ដីពិត​ដែល​គ្មាន​មេ​នំប៉័ងគឺមិន​មែន​ដោយមេនំប៉័ងចាស់មេនំប៉័ង​នៃ​សេចក្ដី​អាក្រក់និងសេចក្ដីព្យាបាទឡើយ 9នៅក្នុងសំបុត្រ​ខ្ញុំ​បាន​សរសេរប្រាប់អ្នករាល់គ្នាកុំឲ្យមាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ 10គឺមិន​មែន​សំដៅ​លើ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ទាំងអស់​នៅ​លោកិយនេះ​មនុស្ស​លោភលន់​មនុស្ស​បោកប្រាស់និងអ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ឡើយបើដូច្នោះមែន​អ្នករាល់គ្នា​ត្រូវ​ចេញ​ពីលោកិយនេះទៅ! 11ប៉ុន្ដែពេលនេះ​ខ្ញុំ​សរសេរ​ប្រាប់​អ្នករាល់គ្នាថាកុំឲ្យមាន​ទំនាក់ទំនង​ជាមួយអ្នកណាម្នាក់​ដែល​គេ​ហៅថា​ជា​បងប្អូន​ប៉ុន្តែ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌ខាងផ្លូវភេទ​មនុស្ស​លោភលន់អ្នក​ថ្វាយបង្គំ​រូបព្រះ​អ្នក​ជេរប្រមាថ​មនុស្ស​ប្រមឹក​មនុស្ស​បោកប្រាស់​គឺ​មិន​ត្រូវ​បរិភោគជាមួយ​មនុស្ស​បែបនេះឡើយ 12តើខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួក​អ្នកក្រៅដើម្បីអ្វី​ម្ដេច​អ្នករាល់គ្នាមិនវិនិច្ឆ័យ​ពួក​អ្នកខាងក្នុង​ដូច្នេះ? 13ដ្បិតព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួក​អ្នកខាងក្រៅ​ចូរ​ដក​មនុស្ស​អាក្រក់ចេញពីក្នុងចំណោមអ្នករាល់គ្នា​ចុះ។
Copyright information for KhmKCB